ក្រុមខុសឆ្គងស្មរបន្ទាល់សាក្សីព្រះយេហូវ៉ា​ និងសេចក្ដីបង្រៀនខុសឆ្គងរបស់ក្រុមនេះ (False Groups: Jehovah's Witnesses)

PlovPit

03-06-2022 • 17 minuti

ក្រុម​ស្មរបន្ទាល់​ព្រះយេហូវ៉ា​ប្រើ​ពាក្យ​ថា «ព្រះជាម្ចាស់ ព្រះរាជបុត្រា​នៃ​ព្រះ ព្រះយេស៊ូវ ព្រះវិញ្ញាណបរិសុទ្ធ ​សេចក្ដី​សង្គ្រោះ និង​ការ​រស់​ឡើង​វិញ ។ល។ » ដូច​គ្រីស្ទបរិស័ទ​ដែរ​ ប៉ុន្តែ​ពួកគេ​ឲ្យ​អត្ថន័យ​ខុស​ពី​អត្ថន័យ​ក្នុង​គម្ពីរ។


ក្រុម​នេះ​ជឿ​ថា ព្រះយេស៊ូវ​មិន​បាន​រស់​ឡើង​វិញ​ទេ។ ពួក​គេ​បង្រៀន​ថា ក្រោយ​យេស៊ូវ​របស់​គេ​បាន​ស្លាប់ រូបកាយ​របស់​គាត់​មិន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ។ លោក​យេស៊ូវ​គ្រាន់តែ​ក្រោក​ឡើង​ជា​វិញ្ញាណ​ ដែល​មើល​មិន​ឃើញ​ ប៉ុន្តែ​រូបកាយ​គាត់​នៅ​តែ​ស្លាប់​ក្នុង​ផ្នូរ។ បើ​អ៊ីចឹង ​ហេតុអ្វី​បាន​ជា​ផ្នូរ​នៅ​ទទេ? ក្រុម​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​មិន​ដឹង​ទេ។ ពួក​គេ​សង្ស័យ​ថា ប្រហែល​ព្រះ​បាន​ធ្វើ​ឲ្យ​រូបកាយ​របស់​យេស៊ូវ​រលាយ​បាត់​សូន្យ​ទៅ​វិញ។ --------------------------------------------- ដកស្រង់ចេញពីសៀវភៅ៖ សាសនាពិត និងសាសនាក្លែងក្លាយ និពន្ធដោយលោកគ្រូ៖ ចេ. ឌី. ក្រោលី លោកអ្នកក៏អាចទាញយកសៀវមួយនេះតាមដំណភ្ជាប់ (Link) មួយនេះបានដោយឥតគិតថ្លៃបានផងដែរ។

Hosted on Acast. See acast.com/privacy for more information.