ក្រុមបេសកកម្មដំណឹងល្អ ហើយអ្នកដឹកនាំ លោក ប៉ាក អុក ស៊ូ ខុសពីក្រុមខុសឆ្គង ដែលយើងសិក្សាកន្លងមក ពីព្រោះក្រុមនេះកាន់តាមគោលជំនឿត្រឹមត្រូវជាច្រើនដែរ ទាំង ព្រះត្រៃឯក និង ការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ សម្រាប់អំពើបាបរបស់យើង។ មនុស្សជាច្រើនដែលចូលក្រុមនេះ ជាគ្រីស្ទបរិស័ទពិតប្រាកដ។ ក៏ប៉ុន្តែក្រុមប្រឹក្សាគ្រីស្ទបរិស័ទទាំងអស់នៅប្រទេសកូរ៉េ បានរួមគ្នាប្រកាសសេចក្ដីថ្លែងការថា ក្រុមបេសកកម្មដំណឹងល្អ គឺជាក្រុមខុសឆ្គងមួយ។ ដោយសារមូលហេតុ ៤ យ៉ាង៖
១) ពួកគេត្រួតត្រាសិទ្ធិលើសមាជិករបស់ពួកគេទាំងស្រុង
២) ពួកគេអះអាងថា ពួកគេ ជាក្រុមជំនុំពិតតែមួយគត់
៣) ពួកគេបានបន្ថែម គោលជំនឿច្របូកច្របល់អំពីអំពើបាប និងសេចក្ដីសង្គ្រោះ
៤) ពួកគេព្យាយាមបំបែក ឬលួចក្រុមជំនុំផ្សេងៗទៀត
ការនេះរំលឹកយើងថា ក្រុមដែលមានគោលជំនឿត្រឹមត្រូវអាចក្លាយជាក្រុមខុសឆ្គង ដោយការលើកដំកើងអ្នកដឹកនាំរបស់គេ ដល់ឋានៈខ្ពស់ពេក។ ការត្រួតត្រាសមាជិក ការបង្កឲ្យមានការបាក់បែកគ្នាក្នុងក្រុមជំនុំឯទៀត ការលួចចៀមរបស់គេ ហើយការអះអាងថា ជាក្រុមជំនុំពិតតែមួយ។
----------------------------------------------------------------
ដកស្រង់ចេញពីសៀវភៅ៖ សាសនាពិត និងសាសនាក្លែងក្លាយ
និពន្ធដោយលោកគ្រូ៖ ចេ. ឌី. ក្រោលី
Hosted on Acast. See acast.com/privacy for more information.