029. "ការកសាងភាពធន់ ទៅនឹងការផ្លាស់ប្តួរ ឬវិបត្តិធំៗក្នងជីវិត" ដោយសំណេរទូកក្តោង ~ "building resiliency" with Seth on Sailboat Diary

កេរ្តិ៍ដំណែលជីវិត - Legacy of Lives

24-02-2022 • 26 minuti

Thanks for your listening and support!  Leave me any comments or tips you have throughout this pandemic :) Legacy of Lives. Seth

ទិន្នន័យសង្ខេប៖

មេរៀនចេញពី កូវីដ១៩ “ការកសាងភាពធន់” ទៅនឹងការផ្លាស់ប្តូរ ឬហានិភ័យធំបំផុតក្នុងជីវិត។

ត្រៀមសម្រាប់ករណីលំបាក/ពិបាកបំផុត (ណែនាំដោយ Tim Ferris)

ចាប់ផ្តើមដោយ ស្រម៉ៃគិតដល់លក្ខណ្ឌលំបាកបំផុត ដែលអ្នកនឹងអាចជួបនាពេលខាងមុខ។ ដែលគេអាចហៅម្យ៉ាងទៀតបានថា ករណី “ប្រសិនបើ” … មានបញ្ហាសុខភាព ថវិការ ឬហានិភ័យនានា …. ។

១)​ កំណត់អោយបានច្បាស់ជាអ្វី

ឧ. ប្រសិនបើ ខ្ញុំគ្មានការងារធ្វើ ឬការិយាល័យត្រូវបិទទ្វារ ដោយសារវិបត្តិកូវីដ១៩។

~ គ្មានការងារធ្វើ ដោយសារកត្តាសេដ្ឋកិច្ច និងតម្រូវការទូទៅ ~

២)​ មធ្យោបាយការពារ ជៀសវាង ឬកាត់បន្ថយ

រក្សានូវតម្រូវការបឋម ឬចាំបាច់

· ជម្រក ឬទីសុវត្ថិភាព

· សុខភាព (ខ្យល់ ទឹក អាហារ ជាដើម)

· កំណត់អោយបានច្បាស់នូវតម្រូវការមូលដ្ឋាន ឬចាំបាច់ដើម្បីរស់រានមានជី​វិតបឋម

· កាត់បន្ថយចំណាយ មិនចាំបាច់នានា (៥០ ៣០ ២០)

· ថវិការសន្សំ ឬធនធានបម្រុង

ការរៀនរស់ជាមួយបច្ចុប្បន្នភាព

· យកពេលសេសសល់ ឬទំនេរ ទៅធ្វើរឿងដែលខ្លួនស្រលាញ់ (អានសៀវភៅ សរសេរ ហាត់ប្រាណ លេងជាមួយកូន កំសាន្តក្នុងធម្មជាតិ ជាដើម)

· កាត់បន្ថយការរំពឹងទុក មកត្រឹមមធ្យម ទាប ឬអាចត្រឹមរស់រានមានជីវិតបាន (មានដង្ហើមដក ទឹកផឹក និងបាយញ៉ាំសមរម្យ)

· ចាប់យកឧិកាសតូចៗ ថ្មីៗ បើមាន (ជាពិសេស អ្វីដែលជាក្តីស្រលាញ់ពេលទំនេរ ឬក្តីស្រម៉ៃពីមុនៗរបស់អ្នក)

)​ ជួសជុល ឬកែប្រែអោយមកប្រក្រតីឡើងវិញ

Ø មិនត្រូវរងចាំទៀតនោះទេ!

Ø បង្កើនទំនាក់ទំនងល្អជាមួយកូន ប្រពន្ឋ ប្តី ឬគ្រួសារ ឬក្រុមការងារ

Ø រកជំនួយ ឬដំណោះស្រាយថ្មី

ច្នៃពេលវេលា

· យកពេលវេលាដែលមាន ឬសេសសល់ ទៅស្រាវជ្រាវ ឬធ្វើអ្វីដែលខ្លួនស្រលាញ់ (ឧ ចំណេះដឹងបច្ចេកវិទ្យា)

· សម្លឹងមើលឱកាស ឬជម្រើសទី២ ឬទី៣បន្ថែម សម្រាប់យកមកធ្វើពេលទំនេរ និងបង្កើតចំណូលផ្សេង ឬជួយដល់សង្គមជាតិ

ការច្នៃប្រឌិត និងភាពបទបែនបានរហ័ស

· ផែនការលើសពី១ (ប្រភពចំណូល វិធីសាស្ត្របង្វែរ បម្លែងចេញ)

· បង្កើត និងមានគំនិតថ្មីៗ (មានទម្លាប់ធ្វើអ្វីដែលថ្មីៗ បើទោះតូចៗក្តី)

· សម្របខ្លួនទៅនឹងស្ថានការណ៍ជាក់ស្តែងអោយបានសមស្រប និងរហ័សតាមដែលអាចធ្វើទៅបាន